សម្តេចតេជោ ហ៊ុន សែន បិទព្រឹត្តិការណ៍កីឡាជាតិ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិ នាល្ងាចថ្ងៃទី៣០វិច្ឆិកា បន្ទាប់ពីការប្រកួតនេះ បានដំណើរការរយៈ ពេល១១ថ្ងៃរួចមក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះការរៀបចំការប្រកួតកីឡាជាតិក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះ មានដំណើរការប្រកបដោយជោគជ័យ។
ការប្រកួតកីឡាជាតិនេះ គឺជាការរៀបចំធ្វើតេស្តសាកល្បងសមត្ថភាពកីឡាករជំរើសជាតិ កម្ពុជាទាំងអស់នៅមុនការត្រៀមបើកកីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រៀមនឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។
បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម, កម្ពុជានឹងបន្តការប្រកូតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀតរវាងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
ការរៀបចំប្រកួតព្រឹត្តិការណ៍កីឡាជាតិនាពេលនេះ ត្រូវបានរៀបចំធ្វើដូចតាមទម្រង់កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងត្រូវរៀបចំធ្វើក្នុងពេលជាង៥ខែទៅមុខទៀត នេះ។