ប្រមុខការទូតអ៊ីរ៉ង់ព្រមានថា អ៊ីរ៉ង់នឹងដកខ្លួនចេញវិញទំាងអស់ ចំពោះការដាក់កំហិតលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកនុយក្លេអ៊ែរ

អ៊ីរ៉ង់៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នៅថ្ងៃសុក្រនេះបានអះអាងថា អ៊ីរ៉ង់នឹងចាត់វិធានការកាត់បន្ថយការគោរពរបស់ខ្លួនថែមទៀត ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងមហាអំណាច ៥ បូក ១ នេះបើតាមការមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ISNA ។

អ្នកនំាពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បាននិយាយប្រាប់សារព័ត៌មាន ISNA ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ចាវ៉ាដ ហ្សារីហ្វ នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានគោលនយោបាយសហភាពអឺរ៉ុបលោកស្រី ហ្វេដឌើរីកា ម៉ូហើរីនី ដោយប្រកាសថា ទីក្រុងតេហេរ៉ង់បានដកចេញវិញទាំងអស់នូវការដាក់កំហិតលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកនុយក្លេអ៊ែររបស់ខ្លួន ។

សូមរំលឹកថា កាលពីខែឧសភាកន្លងទៅ ចំខួបមួយឆ្នាំដែលសហរដ្ឋអាមេ៉រិកដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបោះ បង់ចោលការគោរពមួយចំនួន នៃកិច្ចព្រមព្រៀងនេះជារៀងរាល់៦០ថ្ងៃម្តង លុះត្រាតែប្រទេសអឺរ៉ុបដែលជាហត្ថលេខីទាំងអស់ អាចធានាការពារផលប្រយោជន៍របស់អ៊ីរ៉ង់ នៅក្រោមកិច្ចព្រមព្រៀងនេះឲ្យបាន ចំពោះមុខការដាក់ទណ្ឌកម្មធ្ងន់ៗឡើងវិញពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner