កម្ពុជារួចផុតពីការបង់ពន្ធអង្ករគ្រាប់វែងចូលសហភាពអឺរ៉ុប

កម្ពុជានឹងរួចផុតលើការបង់ពន្ធការនាំអង្ករគ្រាប់វែងចូលសហភាពអឺរ៉ុប បន្ទាប់ពីបានឈ្នះក្តី តវ៉ានាវេលាថ្មីៗកន្លងមកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែល ទើបបញ្ចេញនៅថ្ងៃទី១ធ្នូនេះ បានសរសេរថា «កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តី សម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករ គ្រាប់វែងពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករគ្រាប់វែងដែលនាំចូលពីប្រទេសកម្ពុជាសម្រាប់រយៈ ពេល៣ឆ្នាំកន្លងមកនេះ ក្រោយការតវ៉ាពីប្រទេសអ៊ីតាលីនិងអេស្ប៉ាញ ដែលជាប្រទេសនាំ ចេញអង្ករទៅលក់ក្នុងទីផ្សារអឺរ៉ុប។

កម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ត្រូវបានគេតម្រូវបង់ពន្ធអង្ករ ក្នុងមួយតោនតម្លៃ១៧៥អឺរ៉ូក្នុងឆ្នាំ២០១៩, ក្រោយមក១៥០អឺរ៉ូ ក្នុងឆ្នាំ ២០២០ និងបន្ទាប់មក១២៥អឺរ៉ូ ក្នុងឆ្នាំ២០២១។ ប៉ុន្តែចាប់ពីពេលដែលការតវ៉ារបស់កម្ពុជាបានឈ្នះលើក្តីហើយ, អង្ករកម្ពុជានឹងមិនតម្រូវធ្វើការបង់ពន្ធនោះទៀតឡើយ។

យោងតាមសហព័ន្ធស្រូវ អង្ករកម្ពុជា, សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង របស់សហភាព អឺរ៉ុប បានបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់ឡើយ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថាជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាព ត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

ads banner