សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមហ៊ុនមីនេបៀ
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរក្រុមហ៊ុនមីនេបៀ Minebea ជប៉ុនដែលបានធ្វើការ បណ្តាក់ទុនក្នុងប្រទេសកម្ពុជា និងបានជួយដល់ពលរដ្ឋខ្មែរច្រើនពាន់នាក់មានការងារធ្វើថែមទៀត។ ប្រសាសន៍កោតសរសើរនេះ បានធ្វើនៅថ្ងៃទី១ធ្នូឆ្នាំ២០២២ ក្នុងឳកាសអញ្ជើញចូលរួម ជាអធិបតីខួប១១ឆ្នាំរបស់ក្រុមហ៊ុនជប៉ុននេះដែលបានចូលវិនិយោគរោងចក្រក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមីនីបៀគឺជាក្រុមហ៊ុនដែលផលិតជាម៉ូទ័រសម្រាប់ការនាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុននៅបានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ សម្តេច តេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានី ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ដែលផលិតនៅកម្ពុជាសម្រាប់ដាក់បំភ្លឺតាមដងផ្លូវនៅតាមខេត្តក្រុងរបស់ខ្លួនផងដែរ។