សហរដ្ឋអាម៉េរិក បានជំនួសចិនក្នុងនាមជាប្រទេសទិញកសិកម្មផលវៀតណាមច្រើនជាងគេ

វៀតណាម៖ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានឱ្យដឹងថា ការនាំចេញកសិផលរបស់វៀតណាមទៅប្រទេសចិន គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នំា២០១៩មកនេះ បានធ្លាក់ចុះ៨,៩ ភាគរយ ស្មើនឹង៤,៧ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយមានចំនួន២០,៧ភាគរយនៃការនាំចេញផលិតផលកសិកម្មនោះ ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ ក្នុងអំឡុងពេលនេះ ដោយនៅពីក្រោយសហរដ្ឋអាម៉េរិក។ ការនាំចេញទៅសហរដ្ឋអាម៉េរិកក្នុងរយៈពេលដូចគ្នានេះ បានកើនឡើង១២,៦ភាគរយស្មើនឹងទឹកប្រាក់៤,៨ពាន់លានដុល្លារ ស្មើនឹង២០,៨ភាគរយនៃការនាំចេញកសិកម្មសរុប។

បើតាមក្រុមអ្នកជំនាញ មូលហេតុនៃការប្រែប្រួលនេះ ពីព្រោះចិនដែលជាប្រទេសទិញធំជាងគេរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានចាប់ផ្តើមរឹតបន្តឹងគោលនយោបាយនាំចូលរបស់ខ្លួននៅឆ្នាំ២០១៩នេះ ដោយទទួលយកតែផលិតផលដែលបំពេញតាមបទដ្ឋាន (ស្តង់ដារ) គុណភាពខ្ពស់  និងហេតុផលមួយទៀតដែលពាក់ព័ន្ធនឹងការធ្លាក់ចុះបរិមាណនាំចេញនេះ គឺដោយសារតម្លៃប្រាក់យ័នរបស់ចិនធ្លាក់ចុះ បើធៀបនឹងលុយដុល្លារអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner