មេដឹកនាំអាវលឿងនៅថៃដែលមានទោសជាប់គុក២០ឆ្នាំ ត្រូវបានដោះលែង
អត្ថបទដោយ៖
Kien Sereyvuth
នាយកការដ្ឋានពន្ធនាគារថៃ បានចេញសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីនាយកដ្ឋានពន្ធនាគារបានពិគ្រោះពិភាក្សាជាមួយស្ថាប័នតុលាការ បានកំណត់ថា លោក Sondhi Limthongkul មេដឹកនាំក្រុមអាវលឿង ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំនោះ គឺសមស្របនឹងលក្ខខណ្ឌដោះលែង ដែលបានចែងក្នុងព្រះរាជក្រឹត្យទោសជាពិសេសរបស់ព្រះមហាក្សត្រថៃកាលពីខែឧសភា ឆ្នាំ២០១៩ ដូច្នេះ លោក Sondhi Limthongkul ត្រូវបានដោះលែង ជាផ្លូវការកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា។
តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ករណីដោះលែងលោក Sondhi Limthongkul គឺគ្មានពាក់ព័ន្ធនឹងរឿងនយោបាយអ្វីទេ ពោលគឺអនុវត្តន៍ទៅតាមព្រះរាជក្រឹត្យលើកលែងទោសជាពិសេស៕ធ.ដ