សហរដ្ឋអាម៉េរិក មានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាសទុកសម្រាប់ ការហ្វឹកហ្វឺនដែលស្រដៀងគ្នានឹងប្រព័ន្ធ S-300 រុស្ស៊ី
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មានផែនការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលមានលក្ខណៈស្រដៀងនឹងប្រព័ន្ធ S-300 របស់រុស្ស៊ី សម្រាប់យកមកបម្រើដល់ការហ្វឹកហាត់របស់កងទ័ពអាកាសខ្លួន។
ស្របពេលជាមួយគ្នានេះដែរ កងទ័ពអាកាសអាម៉េរិកកំពុងតែតាមរកដៃគូណា ដែលមានសមត្ថភាពអាចផលិតប្រព័ន្ធការពារដែនអាកាសចំនួន០២គ្រឿង ដែលមានគំរូដូចប្រព័ន្ធមីស៊ីលអាកាសរុស្ស៊ី S-300 តាមតែអាចធ្វើទៅបាន សម្រាប់ទុកបម្រើក្នុងការហ្វាត់ហាត់នៅមូលដ្ឋានយោធាក្នុងរដ្ឋ Utah។
កងទ័ពអាកាសអាម៉េរិកបានបញ្ជាក់ថា ការហ្វឹកហាត់ជាមួយប្រព័ន្ធមីស៊ីលការពារអាកាសដែលដូចរបស់ពិតបែបនេះ នឹងជួយពង្រឹងការហ្វឹកហាត់បានយ៉ាងច្រើន ខណៈបច្ចុប្បន្នប្រព័ន្ធមីស៊ីល S-400 ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការដោយរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងចិន ព្រមទាំងប្រទេសមួយចំនួនទៀត៕ធ.ដ