ឥណ្ឌា គ្រោងបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រជាច្រើនគ្រឿងពីសហរដ្ឋអាម៉េរិក

ឥណ្ឌា៖ ក្រសួងការពារជាតិឥណ្ឌា ត្រូវរំពឹងថា មានផែនការបញ្ជាទិញយន្ដហោះល្បាតសមុទ្រធុន P-8 ចំនួន១០គ្រឿងពីក្រុមហ៊ុន Boeing របស់អាម៉េរិកក្នុងតម្លៃ៣ពាន់លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រឆាំងនាវាមុជទឹក។

បច្ចុប្បន្នកងនាវាឥណ្ឌាមានយន្ដហោះស៊ើបការណ៍ និងល្បាតសមុទ្រ IL-38SD ចំនួន៥គ្រឿង ដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៧៧ រីឯយន្ដហោះ Tu-142M ៥គ្រឿងទៀតតាំងពីឆ្នាំ១៩៨៧ ខណៈយន្ដហោះស៊េរីចាស់ IL-38SD នឹងត្រូវដាក់ដំណើរការរហូតដល់ឆ្នាំ២០២២ ឬ ឆ្នាំ២០២៣ខាងមុខ។

ដោយឡែកការទិញយន្ដហោះល្បាតខាងលើនេះ នឹងត្រូវធ្វើឡើងនាសប្ដាហ៍ក្រោយ ហើយការទិញនេះដែរ ក៏មានរាប់បញ្ចូលនូវប្រព័ន្ធរ៉ាដា អាវុធ និងបរិក្ខារពាក់ព័ន្ធដទៃទៀត។ ចំណែកឯរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏ត្រូវបានគេរំពឹងដែរថា នឹងយល់ព្រមលក់យន្ដហោះស៊ើបការណ៍ និងល្បាតសមុទ្រនេះឱ្យឥណ្ឌា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner