ប្រតិភូគ.ជ.ប. បានត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីចូលរួមប្រជុំលើកទី១ ក្នុងព្រឹត្តិការណ៍ សមាគម ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក
នៅព្រឹកថ្ងៃទី៦ខែកញ្ញានេះ គណ:ប្រតិភូគ.ជ.ប. បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្នុងឱកាស់វិលត្រឡប់មកវិញនោះ ក៏មានការធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញច្រក(VIP) ផងដែរ ពាក់ព័ន្ធនឹងគ.ជ.ប. នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាសមាជិកពេញសិទ្ធិរបស់សមាគម A-WEB ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស។
គណ:ប្រតិភូគ.ជ.ប.នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប. បានចូលរួមប្រជុំលើកទី១ ក្នុងព្រឹត្តិការណ៍ សមាគម ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ដែលហៅថា (A-WEB) ដែលសំខាន់ៗចំនួន៣គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តម ឌឹម សុវណ្ណារុំ បានជម្រាបថា ព្រឹត្តឹការណ៍A-WEB សំខាន់ៗទាំង៣នោះរួមមាន៖
-កិច្ចប្រជុំក្រុមប្រឹក្សាប្រត្តិបត្តិរបស់សមាគម A-WEB
-មហាសន្និបាតលើកទី៤
-សន្និសីទអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើម ការប្រឈមក្នុងព័ត៌មានសង្គម និងការប្រើប្រាស់ព័ត៌មានវិទ្យាក្នុងការបោះឆ្នោត៕ធ.ដ