ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថាគ្រួសារងាយរងគ្រោះ…នឹងទទួលការឧបត្ថម្ភបីលើក (Video Inside)

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយ បញ្ជាក់ថា គ្រួសារងាយរងហានិភ័យពីសំពាធអតិផរណា នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២តទៅ ។

សេចក្តីប្រកាសដែលទទួលបាននៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា គ្រួសារងាយរងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ នឹងត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន៣លើក ដែលលើកទី១នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២នៅថ្ងៃ ទី១០ ខែមេសាឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

សេចក្តីប្រកាស ដដែលបញ្ជាក់ថាការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមាន សំពាធអតិផរណា ត្រូវបានអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈធនាគារវីង៕

ads banner