៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន៣៧ករណី (Video Inside)

ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន ៣៧ករណី ដែលកើន ឡើងច្រើនជាងសប្តាហ៍មុនជាងទ្វេដង ។ តួលេខឆ្លងកូវីដ១៩ កាលពីសប្តាហ៍មុនមានតែចំនួន ១៨ករណីនោះទេ ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។

យោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ មានការឆ្លងចំនួន ១១ករណី, ថ្ងៃអាទិត្យមាន ១១ករណី និងនៅថ្ងៃច័ន្ទនេះកើនដល់ ១៥ករណីផងទៀត ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ៣៧ករណី វេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំង អស់ ។

កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បាន កើនដល់ចំនួន ១៥លាន ២២ម៉ឺន ៦ពាន់ ៧៧៣នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

ads banner