២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី

តួលេខឆ្លងថ្មីកូវីដ១៩ មានចំនួនកើនឡើងជាងម្សិលមិញ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន១៩ករណី ដែលកើនឡើងជាងជាងម្សិលមិញចំនួន៤ករណី។ តួលេខឆ្លងកូវីដ១៩ កាលពីម្សិលមិញមានចំនួន ១៥ករណី ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ១៩ករណីវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៦ ធ្នូ បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៦ពាន់ ៧៧៣នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

ads banner