ការប្រណាំងម៉ូតូ Elf Cup Race Endurance ចាប់ផ្តើមត្រួតពិនិត្យបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព
លោក ជីវ័ន បូរិន តំណាងភ្នាក់ងារការ៉ាកម្ពុជា (KARA) បានឲ្យដឹងថាសម្រាប់ថ្ងៃទី១នៅពេលព្រឹក គឺក្រុមការងារបច្ចេកទេសបានត្រួតពិនិត្យ ម៉ូតូ សំលៀកបំពាក់ មួកសុវត្ថិភាព ស្រោមដៃ និងស្បែកជើង។ ជាមួយគ្នានេះដែរក៏មានជាការប្រជុំបច្ចេកទេសនិងពន្យល់នៅពេលប្រកួតក្នុងទីលានក៏ដូចជាមើលទង់បញ្ជាជាដើម។

អ្នក ជំនាញ រូប នេះ បន្ថែម ទៀត ថា ការ ត្រួតពិនិត្យ សុវត្ថិភាព មុន ប្រកួត នេះ គឺ មាន សារសំខាន់ ណាស់ ចំពោះ កីឡាករ កីឡា ការិនីចូលរួម ។ អ្នក ប្រណាំង ឈាន ឡើង មួយ កម្រិត ទៀត គឺយល់ដឹង ពី សុវត្ថិភាព នៃ អាវ មួក និង សម្ភារ ចាំបាច់ មួយ ចំនួន ទៀត។

ក្រៅ តែ ពី ការ ពិនិត្យ បច្ចេកទេស ហើយ នោះ កីឡាករ កីឡា ការិនី ដែល ចូលរួម ក៏ បាន បើក សាកល្បង លើ ផ្លូវ ប្រកួត ជាក់ស្ដែង ផង ដែរ មុន ឈាន ដល់ ការ ប្រកួតជា ផ្លូវការ។ ដូច្នេះ អាច និយាយបាន ថា ម្នាក់ៗបាន ត្រៀម ខ្លួន រួចរាល់ ចំពោះ ការ ប្រកួត នៅ ថ្ងៃ ទី១ នេះ។

បញ្ជាក់ ដែរ ថា ព្រឹត្តិការណ៍ ប្រណាំង ម៉ូតូ លើ វាលរាប ឬ ELF CUP RACE ENDURANCE នេះ ធ្វើ ឡើង រយៈពេល ២ថ្ងៃ គឺ ចាប់ ពី ថ្ងៃ ទី១០-១១ ខែ ធ្នូ ឆ្នាំ ២០២២ នៅ ទីលាន ប្រណាំង YAMAMOTO CIRCUIT ក្នុងខេត្ត កំពង់ស្ពឺ។ ការ ប្រកួត នេះ ចែក ចេញ ជា ៤កម្រិត គី Class A Class B, Class C និង Endurance។ ការ ប្រកួត នេះ ដែរ គឺ រៀបចំ ដោយ ភ្នាក់ងារ ការ៉ា កម្ពុជា (KARA)៕ ចាន់ វិចិត្រ




