គណបក្សប្រជាជាជនកម្ពុជា បន្តខិតខំពង្រីកសមាជិកឱ្យកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជាជនកម្ពុជា មានបំណងចង់ពង្រីកសមាជិក គណបក្សប្រជាជាជនកម្ពុជាអោយកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត ។ ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ដូច្នេះសូមឱ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់។

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ លើកើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួួយថ្នាក់ដឹកនាំសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុរជនសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នៅអគារលេខ ៦៩ (ទល់មុខភោជនីយដ្ឋាន ស្ទឹងមាស) ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ឯកឧត្តម ឃួង ស្រេង បន្តថា អនុវត្តទៅតាមអនុសាសន៍ ប្រធានគណបក្សប្រជាជាជនកម្ពុជា ឯកឧត្តម សូមអោយបងប្អូនដែលជាសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ ។

លោកឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងផងដែរថា ឯកឧត្តម ឃួង ស្រេង ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ចំពោះសមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីពុះពារសម្រេចបានព្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner