កម្ពុជាគ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRBC កសាងផ្លូវល្បឿនលឿនទី២ (Video Inside)
កិច្ចសន្យាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងគ្រោងចុះហត្ថលេខានៅដើមឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC កសាងថ្នល់ល្បឿនលឿនលើកទី២។ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC គឺជាក្រុមហ៊ុនដែលទទួលបានជោគជ័យ ក្នុងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុតម្លៃ២ពាន់លានដុល្លារកន្លងមកនេះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំនាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ។
ផ្លូវល្បឿនលឿនទី២ភ្នំពេញ បាវិត តម្លៃ១ពាន់៦៣៨លានដុល្លារ នឹងគ្រោងបើកការដ្ឋានសាង សង់នៅក្នុងឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ កម្ពុជាគ្រោង នឹងរៀបចំកសាងផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅខេត្តសៀមរាបដែលនឹងក្លាយជា ផ្លូវល្បឿនលឿនជាលើកទី៣របស់កម្ពុជា។