ទំនប់់បង្ហៀរទឹកព្រែកកំចាយ ខេត្តកំពត តម្លៃ២លានមួយសែនដុល្លារកំពុងសាងសង់ (Video Inside)
ទំនប់បង្អៀរទឹកព្រែកកំចាយខេត្តកំពត តម្លៃ២លានមួយសែនដុល្លារ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកំចាយបានធ្វើនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក អ៊ុំ សុថា។
ទំនប់បង្ហៀរនេះ ត្រូវគេរាយការណ៍ថាមានប្រយោជន៍ច្រើន ក្នុងការជួយទប់ទឹកប្រៃមិនឱ្យហូរចូលព្រែកដែលធ្វើឱ្យខូចទឹកសាប និងអាចរក្សាជាអាងស្តុកទឹកសាប ដែលអាចបូមប្រើប្រាស់បានប្រមាណ ១សែនម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងអាចផ្គត់ផ្គង់ទឹក ២៤ម៉ោងលើ២៤មោង។
គម្រោងរបស់រាជរដ្ឋាភិបាលដែលផ្តល់អត្ថប្រយោជន៍ពហុវិស័យមួយនេះ បានប្រើប្រាស់ថវិកា ជំនួយឧបត្ថម្ភពីក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ។ ការសាងសង់គ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
អគ្គនាយកក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ លោកវ៉ាងទីហ្វេង Wang Tiefeng បានបញ្ជាក់ថា សំណង់ទំនប់បង្ហៀរនេះ មានប្រវែង៧៧ម៉ែត្រ, មានកម្ពស់ ១ម៉ែត្រ៨តឹកទទឹងខ្នងទំនប់១ម៉ែត្រ កន្លះ, ជើងទេរ៥ម៉ែត្រ ជញ្ជាំងការពារច្រាំងប្រវែង៥២ម៉ែត្រ និងរបងការពារប្រវែង៥២ម៉ែត្រ ព្រមទាំងផ្លូវសម្រាប់មច្ឆាឆ្លងកាត់ដែលមានទំហំ ១.៨៤៨ម៉ែតការ៉េ។
ក្រុមអ្នកជំនាញបញ្ជាក់ថា បន្ទាប់ពីបានកសាងរួចរាល់គឺគេអាចរក្វាជាអាងស្តុកទឹកសម្រាប់ បូមប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, ការផ្ដល់នូវផ្លូវចរាចរណ៍សម្រាប់មច្ឆជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីបរិស្ថានក្នុងតំបន់និងរចនាបទទំនប់នេះ អាចបន្ថែមនូវចំនុចទាក់ទាញផ្នែកទេសចរណ៍មួយថែមទៀតសម្រាប់ខេត្តកំពត។