សម្តេចតេជោជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរទទួលស្វាគមន៍ក្នុងប្រទេសបែលហ្ស៊ីក (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរ មកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបរង់ចាំទទួលស្វាគមន៍សម្តេចដែលអញ្ជើញមកដល់ សណ្ឋាគារក្នុងប្រទេសបែលហ្ស៊ីក។ សម្តេចបានចាកចេញពីកម្ពុជាកាលពីម៉ោង១០យប់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០២ ម៉ោងនៅកម្ពុជា និងបានអញ្ជើញដល់ប្រទេសបែលហ្ស៊ីកនាវេលាម៉ោង៩កន្លះ ព្រឹកថ្ងៃទី១២ ធ្នូ។ ម៉ោងរវាងកម្ពុជា និងប្រទេសបែលហ្ស៊ីកខុសគ្នា៦ម៉ោង។ នេះជាទិដ្ឋភាព នៃការអញ្ជើញដល់របស់សម្តច និងការសំណេះខ្លះ ពេលដែលសម្តេចទើបមកដល់សណ្ឋាគារ
វត្តមានរបស់សម្តេចក្នុងប្រទេសបែលហ្ស៊ីកក្នុងសប្តាហ៍នេះ គឺដើម្បីការធ្វើជាសហប្រធាន ជាមួយលោក Charles Michel ឆាល មីស្ហែលល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងវេទិកានៃកិច្ច ប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។