បុរស ពិការ ផ្តល់ដីចំការ តម្លៃ ជាង ៤០០០ ដុល្លារ ឲ្យអ្នកស្រី សឿ សុធារ៉ា និង កូនស្រី ខណៈកំពុងជួបការលំបាក

ភ្នំពេញ ៖ ក្រោយ ជួប ព្យុះ ភ្លៀង រងទុក្ខ លំបាក ជា ច្រើន ស្រាប់តែ អតីត តារា សម្ដែង ស្រី ដ៏ ល្បីឈ្មោះ អ្នក នាង សឿ សុធា រ៉ា និង កូនស្រី បាន ទទួល នូវ កាដូ ដី ចំការ ដូង មួយ កន្លែង ដែរ មាន ទទឹង ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ ពី លោក ហ៊ិន រស់ អគ្គនាយក ក្រុម ហ៊ុន ភូមិ ចំការ ដូង រីសត ដែល មាន ទីតាំង ស្ថិតនៅ ក្នុង ភូមិ ស្រែ ក្រៅ ឃុំ ធ្លក វៀន ស្រុកសាមគ្គី មាន ជ័យ ខេត្ត កំពង់ឆ្នាំង ។

ថ្លែង ក្នុង ពិធី ប្រគល់ ដី និង ប្លង់ ដី ដល់ អ្នក ស្រី សឿ សុធារ៉ា និង កូន ស្រី លោក ហ៊ិន រស់ អគ្គនាយក ក្រុមហ៊ុន ភូមិ ចំការ ដូង រីសត បាន ឲ្យ ដឹង ថា ដោយសារតែ លោក បាន ឃេីញ ក្មួយ ស្រី សាពូន ដារ៉ា ពិមាន ដែលត្រូវ ជា កូន ស្រី បង្កើត អ្នក នាង សឿ សុធារ៉ា ច្រៀង ចម្រៀង របស់ ឪពុក ក្មួយ ស្រី ដែល មាន ចំណងជើង ថា ” ពុក អេីយ ម៉ែ អើយ ” ខណៈ ដែលម្ដាយ ក្មួយ កំពុងតែ ជួប បញ្ហា ធំ ហើយ វាជា សាច់ រឿងមួយ ប្រហាក់ប្រហែល នឹង ខ្សែ ជីវិត លោក កន្លង មក ធ្លាប់ ជួប ការ លំបាក ឥត គណនា ។

ម្ចាស់ ចំការ ដូង រីសត រូប នោះ ក៏ សំណូមពរ ដល់ សប្បុរសជន ផ្សេង ៗទៀត ដែល មាន ធនធាន និង លទ្ធភាព គួរ តែ ជួយ គ្នា ទៅវិញ ទៅមក នៅ ពេល លំបាក ក្នុង នាម ជា ឈាម ជ័រ ខ្មែរ តែ មួយ ពិសេស ក្មួយ ស្រី សាពូន ដារ៉ា ពិមាន ត្រូវ ជា កូន ស្រី បង្កើត អ្នក នាង សឿ សុធារ៉ា អាច ផ្តល់ ជា អាហារូបករណ៍ ដល់ គាត់ ខណៈ វ័យ ក្មួយ កំពុង តែ ត្រូវ ការ សិក្សា ។

នៅពេល ទទួល កូន សោរ និង ប្លង់ ដី ចំការ ដូង ពី ម្ចាស់ ចំការ ដូង រីសត អ្នក នាង សឿ សុធា រ៉ា និង កូន ស្រី លេីក ម្រាម ដៃ ដប់ សំពះ ទាំង ទឹក ចិត្ត ត្រេកអរ ឥតឧបមា ដោយ បាន ពោល ពាក្យ ថា អរគុណ បងណាស់ បេី ទោះ បី បងជា មនុស្ស ពិការពិត មែន តែ ចិត្ត បង មិន ពិការ នោះ ទេ បង ជាមនុស្ស ម្នាក់ ដែរ គួរ ឲ្យ គោរព ស្រឡាញ់ និង យក គំរូ តាម ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner