នាយករដ្ឋមន្ត្រីបង់ក្លាដែសបង្ហាញចក្ខុវិស័យក្នុងការកសាង “Smart Bangladesh” នៅឆ្នាំ ២០៤១

ដាកា៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញពីចក្ខុវិស័យនៃរដ្ឋាភិបាលរបស់គាត់ ក្នុងការកសាង “Smart Bangladesh” នៅឆ្នាំ២០៤១។

លោកស្រី Hasina ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីនិយាយថា យើងនឹងធ្វើឱ្យបង់ក្លាដែសក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤១ ហើយបង់ក្លាដែសក៏នឹងក្លាយជាប្រទេស “Smart Bangladesh” ផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់បែបនេះ នៅពេលចូលរួមកម្មវិធីបើកសម្ពោធទិវាឌីជីថលបង់ក្លាដែសឆ្នាំ២០២២។

នាឱកាសនោះដែរ លោកស្រី Hasina ក៏បានអះអាងផងដែរថា រដ្ឋាភិបាលរបស់គាត់បានចាត់ទុកពលរដ្ឋឆ្លាតវៃ, សេដ្ឋកិច្ចឆ្លាតវៃ, រដ្ឋាភិបាលឆ្លាតវៃ និងសង្គមឆ្លាតវៃ ជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យប្រទេសអាស៊ីខាងត្បូងមួយនេះ ក្លាយទៅជាប្រទេស “Smart Bangladesh”។

នាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ បាននិយាយយ៉ាងដូច្នេះថា ប្រជាពលរដ្ឋគ្រប់រូបនឹងមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងសកម្មភាពសេដ្ឋកិច្ចដែលនឹងដំណើរការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ហើយរដ្ឋាភិបាលក៏នឹងមានភាពឆ្លាតវៃ ដូច្នេះសង្គមទាំងមូលក៏នឹងមានភាពឆ្លាតវៃផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner