ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានី កងកម្លាំង និងមន្ត្រីរាជការ បំពេញការងារបានយ៉ាងល្អ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ពិសេសក្នុងកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ ក្នុងមួយខែវិច្ឆិកាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធបំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ស្រាយបណ្ដឹង ជាមួយនិងការកែលម្អសោភ័ណភាពរាជធានីភ្នំពេញ កាន់តែមានសោភ័ណភាព ស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងទៅ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់ខណ្ឌដែលបានអនុវត្តយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់គេហដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង។កោតសរសើរដល់អង្គភាពពន្ធដារដែលប្រមូលពន្ធរយៈពេល១១ខែ ឆ្នាំ២០២២ បានលើសផែនការ
ច្បាប់ ៤,៣១%។

ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា៖ កិច្ចប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEANកន្លងមកនេះ រាជធានីភ្នំពេញរបស់យើងរៀបចំទទួលបានជោគជ័យយ៉ាងធំធេង ។ ការទទួលបានជោគជ័យទទួលការកោតសរសើរពីជាតិ អន្តរជាតិនេះ គឺបានមកពីការចូលរួមសហការគ្នាបានយ៉ាងល្អ រវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររាជធានី ហើយអ្វីដែលពិសេសថែមទៀតនោះគឺការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner