២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២៧ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើង ៩ករណីបន្ថែមទៀតហើយ បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងថ្ងៃនេះ មានចំនួន ២៧ករណី ក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់សម្បត្តិ បានថ្លែងនៅថ្ងៃនេះថាគិតរហូត មកទល់នឹងពេលនេះ អ្នកឆ្លងកូវីដ១៩ដែលបានសម្រាកព្យាបាលតាមមន្ទីរពេទ្យមានចំនួនជិត ៤០នាក់។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយ រួចមកនេះ។

ads banner