ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ មនុស្សដែលអាចជួយយកអាសារអ្នកបាន គឺមនុស្សដែលជិតស្និទ្ធនឹងអ្នក ពិសេសសមាជិកក្រុមគ្រួសារ។ ។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ ​សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារ ​ដោយត្រូវថ្លឹងថ្លែងនិងការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អណាស់ ព្រមទាំងមានមនុស្សចាំគាំទ្រ និងទំនុកបម្រុងផងដែរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុនកិច្ចការងារផ្សេងៗបាន ប៉ុន្តែត្រូវមានគម្រោងច្បាស់លាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ អ្នកអាចធ្វើទៅបាន ដោយគ្មានអ្វីជំទាស់នោះឡើយ។ លោកអ្នកអាចប្រឈមនឹងមនុស្សនិន្ទាឈ្នានីស ដូច្នេះសូមរក្សាភាពអត់ធ្មត់ អនុគ្រោះ និងសម្រេចចិត្តដោយឈ្លាសវៃ។ ក្រៅពីនេះលោកអ្នកមានសញ្ញាណវិជ្ជមានក្នុងការធ្វើទំនាក់ទំនងតូចធំនានា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ។ គួរផ្តោតចិត្តគំនិតលើអាជីវកម្មដែលមិនទាន់រៀបរយចប់សព្វគ្រប់។ សូមព្យាយាមបន្ថែម និងសុំការពិភាក្សាយោបល់ប្រសិនបើជួបបញ្ហា។ ការចងមិត្តបន្ថែម នឹងទទួលបានផលល្អណាស់។ ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្នខ្ពស់ពីកំហុសឆ្គងដែលកើតឡើងព្រោះការធ្វេសប្រហែសផ្នែកហិរញ្ញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ឈាមដល់ក្នុងពេលនេះទេ។ សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់។ មនុស្សដែលគួរជៀសវាងមានកំណើតឆ្នាំចរ ចំណែកមនុស្សដែលអាចជួយយកអាសារអ្នក គឺមានកំណើតឆ្នាំថោះ។ សូមកុំបាក់ទឹកចិត្តចំពោះអ្វីដែលមិនទាន់អាចទទួលបានពេលនេះ ខំប្រឹងបន្ថែម។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់គួរផ្អាកសិនទើបល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំ ដែលនាំមកដល់ដោយមនុស្សដែលមកពីឆ្ងាយ។ ចំពោះកិច្ចការងារនានា នឹងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ប៉ុន្តែសូមលោកអ្នករក្សាចិត្តថ្លើម និងមានចិត្តសណ្តោសប្រណី។ ហើយមិនគួរចូលរួមនឹងមតិរិះគន់ទាំងឡាយឡើយ ប្រយ័ត្នគុណក្លាយជាទោស។ សូមប្រើទេពកោសល្យរបស់អ្នកឲ្យអស់ ពីព្រោះថ្ងៃនេះសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលមានអំណោយផលដ៏ល្អខាងគំនិតច្នៃប្រឌិត ដូច្នេះសូមដាក់ចេញផែនការការងារដែលអ្នកបានរៀបចំ។ ដោយឡែកលោកអ្នកនឹងទទួលបានដំណឹងដ៏ល្អចំពោះកិច្ចការងារដែលអ្នកបានរងចាំ។ ចំពោះបុគ្គលិករដ្ឋឯកជន នឹងទទួលបានការសរសើរលើកទឹកចិត្តខ្លាំងពីថ្នាក់លើ។ ការទិញអចលនទ្រព្យ នឹងទទួលផលល្អ ហើយមង្គលក៏កើតមានផងដែរ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ចំពោះសុភមង្គលរបស់របស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ សូមកុំខ្លាចក្នុងការបង្កើតទម្រង់ការងារថ្មី ឬបណ្តាក់ទុនធំ ការប្តេជ្ញាចិត្តរបស់លោកអ្នកនឹងនាំឲ្យបានជោគជ័យទាំងអស់។ សូមឈរលើគំនិតយោបល់របស់ខ្លួន ចំណែកការជឿទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន។ ភាពអវិជ្ជមានកើតឡើងចំពោះកុមារ ដូច្នេះសូមផ្លាស់ប្តូរទម្រង់នៃការប្រាស្រ័យទាក់ទង ឬការអប់រំរបស់អ្នក។ សូមជៀសវាងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ឬមនុស្សដែលមានបញ្ហាជាមួយគ្នាកន្លងមក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលខ្លាំងសម្រាប់អ្នកធ្វើការរដ្ឋឯកជននានា ពីព្រោះគំនិតជំនាញខាងវិជ្ជាជីវៈកើនឡើង។ លោកអ្នកអាចចាប់ផ្តើមគម្រោងថ្មី ឬការជជែកពិភាក្សាបានដោយជោគជ័យ។ ចំណែកអ្នករកស៊ីជួញដូរ វិធីសាស្រ្ត និងពាក្យសំដីទន់ភ្លន់ជាគន្លឹះដើម្បីប្រមូលប្រាក់ចំណេញ។ សូមប្រឹងប្រែងឲ្យបានខ្លាំងបន្ថែមទៀត កុំអង្គុយរងចាំឳកាស រត់រកឳកាសទើបប្រសើរ។ សូមរក្សាទឹកចិត្តឲ្យដូចជាទឹក នោះគ្មានឧបស័គ្គអ្វីអាចមកបង្អាក់លោកអ្នកបានឡើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រារាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានជោគជ័យនោះទេ ចំណែកបញ្ហាក៏ប្រទាក់ក្រឡាច្រើនផងដែរ។ លោកអ្នកអាចកែប្រែស្ថានការណ៍បានប្រសើរ ប្រសិនបើអ្នកមានភាពអត់ធ្មត់ និងកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ។ សូមប្រយ័ត្នប្រយែង ចាញ់បោកអ្នកដទៃ ពិសេសទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។ ទាក់ទងនឹងសុខភាព សូមប្រយ័ត្នប្រយែងចំពោះការគិត និងការគ្រប់គ្រងអារម្មណ៍។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គំនិតយោបល់ និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគំាទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើរាសីថ្ងៃនេះទាញផលចំណេញពីមជ្ឈដ្ឋានជុំវិញខ្លួន។ សូមរក្សាគំនិតសុទិដ្ឋិនិយម និងភាពស្មោះត្រង់ឲ្យខ្ជាប់ខ្ជួន។ ចំពោះបញ្ហាហិរញ្ញវត្ថុការសន្សំសំចៃគួរតែជម្រើសដ៏សក្តិសម។ ថ្ងៃនេះមានអំណោយផលខ្លាំងបំផុតសម្រាប់លោកអ្នកដែលបម្រើការងាររដ្ឋ ពិសេសទាក់ទងនឹងការងារការិយាល័យ។ លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងសម្រេចការងារបានឆាប់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសធ្វើកិច្ចការងារជាក្រុម​ នោះភាពជោគជ័យមានទ្វេរដង។ ថ្ងៃនេះអ្នកអាចសុំយោបល់ពីមិត្តរួមការងារ និងមនុស្សដែលអ្នកមិនស្គាល់បាន។ សញ្ញាណនៃការបាត់បង់ទំនុកចិត្តនឹងកើតឡើង ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពនឹងផ្លាស់ប្តូរ។ លោកគ្រូគ្រាន់តែត្រូវប្រុងប្រយ័ត្នពាក្យសំដី និងត្រូវប្រកាន់ខ្ជាប់នូវហេតុផល ព្រមទាំងភាពស្មោះត្រង់។ ដោយឡែកសូមរកពេលសម្រាកខ្លះ ដោយត្រូវធ្វើយ៉ាងណាអោយមានតុល្យភាព។

ចំណាំៈ

ឆ្នាំទាំង៤ ម្សាញ់ មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះការសហការនឹងមានស្ថេរភាព បំផុត។ ក្នុងនោះ ការចុះហត្ថលេខា និងការបោះជំហានថ្មីៗលើការងារនឹងបានប្រយោជន៍ធំ។       

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner