សង្ឃសេពមេថុន លួន សុវ៉ាត ក្លាយជាសកម្មជនប្រឆាំងរាជរដ្ឋាភិបាល (Video Inside)

សង្ឃមួយអង្គដែលមានឈ្មោះអាស្រូវនូវអំពើសេពមេថុន និងបានរត់ចេញពីប្រទេសកម្ពុជានោះ ត្រូវគេប្រទះឃើញជាសកម្មជនប្រឆាំងក្នុងការចូលរួមបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសបែលហ្ស៊ីក។

សង្ឃព្រះនាម លួន សុវ៉ាត ត្រូវបានថ្នាក់ដឹកនាំសង្ឃខេត្តសៀមរាប បានផ្សឹកចេញពីបុព្វជិតដោយសារតែការរកឃើញសេពនូវអំពើមេថុនជាមួយស្រីយ៉ាងហោច៣នាក់។ បើទោះបីជាសង្ឃរូបនោះបានបដិសេធ ប៉ុន្តែភស្ថុតាងដែលគេបានរកឃើញទាំងរូប និងសម្លេងផ្តោះផ្តងស្នេហាលួងលោមស្ត្រី ត្រូវបានគេបញ្ចេញផ្សាយតាមបណ្តាញសង្គម និងធ្វើឱ្យសង្ឃទំពុនរូបនោះ បានរងនឹងអំពើអាម៉ាសជាខ្លាំង។

សង្ឃទំពុននេះ ត្រូវគេរាយការណ៍ថាបានរត់សុំសិទ្ធិជ្រកកោនក្នុងប្រទេសស្វីសកាលពីឆ្នាំ២០២០ និងនៅក្នុងសប្តាហ៍នេះ ត្រូវគេប្រទះឃើញចូលរួមជាមួយនឹងក្រុមធ្វើបាតុកម្ម ប្រឆាំងនៅក្នុងប្រទេសបែលហ្ស៊ីក។

យោងតាមបណ្តាញសង្គម សង្ឃ លួន សុវ៉ាត បានខឹងនឹងគ្រហស្ថម្នាក់ ដែលហៅគាត់ថាសង្ឃក្លែងក្លាយក្នុងពេលដែលកំពុងដង្ហែរបាតុកម្មប្រឆាំងនោះ។

ads banner