ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងពង្រីកនៅឆ្នាំក្រោយ (Video Inside)
គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់នូវគម្រោងការ ពង្រីកព្រលានយន្តហោះនេះ ក្នុងឱកាសជួបសំណេះសំណាលមួយជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសបារាំងកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២២។
យោងតាមក្រសួងការបរទេសកម្ពុជា, អគ្គនាយកក្រុមហ៊ុន Vinci Airports លោកនីកូឡាស់ ណូតប៊ែ័រ Nicolas Notebaert បានជំរាបជួនសម្តេចជុំវិញ វឌ្ឍនភាព នៃភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជ រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានសរសេរថា «សម្តេចតេជោបានអបអរសាទរ ក្រុមហ៊ុន Vinci Airports ដែលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូង គេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រ លានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ»។