២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៥ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញ ១២ករណី បើប្រៀបធៀបនឹងម្សិលមិញដែលមានចំនួនឆ្លង ២៧ករណី ។ ការឆ្លងថ្ងៃនេះមានចំនួន ១៥ករណី ក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។ ការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ ភាគរយ រួចមកនេះ។