ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបសេដ្ឋខេត្តកំពង់ស្ពឺចុះដោះស្រាយបញ្ហាទំនាស់ ជូនប្រជាពលរដ្ឋនៅក្នុងឃុំស្វាយអំពារ
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ដោយអមដំណើរដោយអស់លោកប្រធានមន្ទីរធនធានទឹក មន្ទីរសូរិយោដី មន្ទីររ៉ែ និងថាមពល មន្ទីរកសិកម្ម លោកមេធាវី អភិបាលស្រុកបសេដ្ឋអធិការនគរបាល មេឃុំស្វាយរំពារ និងប្រធានភូមិ បានចុះទៅពិនិត្យទីតាំងមួយចំនួន នៅឃុំស្វាយរំពារ ដើម្បីស្វែងយល់អំពីករណីទំនាស់ ដែលមិនទាន់រកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២។ ទីតាំងទាំងនោះមាន៖ ទី១ បញ្ហាទំនប់អូរក្បៀ ទី២ ព្រៃសហគមន៍ ទី៣ ប្រឡាយភូមិស្លែង និង ៤ ត្រពាំងស្វា ភូមិគ្រើល ។

ឯកឧត្តមទេសរដ្ឋមន្ក្រី បានបញ្ជាក់ថាការចុះមកពិនិត្យ ដោយផ្ទាល់នេះ គឺដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ។ បន្ទាប់មកនឹងមានការពិភាក្សាជាមួយមន្ទីរជំនាញខេត្ត ដើម្បីរកដំណោះស្រាយ និង នៅខណៈចុងក្រោយ នឹងមានការអនុវត្តវិធានការជាក់ស្តែង ដើម្បីប្រកាសឲ្យប្រជាពលរដ្ឋ បានដឹងជាសាធារណៈ ។

ទាក់ទងនឹងទំនប់អូរក្បៀ មន្ទីរធនធានទឹក និងមន្ទីសូរិយោដីនឹងធ្វើការកំណត់ព្រំដីទំនប់ និងចាត់ការបង្ហូរទឹកជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធអាចប្រើប្រាស់តទៅ ។
ចំពោះបញ្ហាត្រពាំងស្វា គណប្រតិភូទទួលស្គាល់ថាត្រពាំងស្វា ជាកម្មសិទ្ធិរបស់សហគមន៍ ប្រជាពលរដ្ឋអាចប្រើប្រាស៎ទឹកត្រពាំងនេះបាន ។
បញ្ហាព្រៃសហគមន៍ គណប្រតិភូបានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុនវាយថ្មផ្អាកសកម្មភាពវាយថ្មមូយរយៈ រហូតដោះស្រាយឈប់ឲ្យធូលីហុយសិនទើបអាចបន្តសកម្មភាពបាន ។ មន្ទីកសិកម្ម និង សូរិយោដី ត្រូវធ្វើផែនទីដីសហគមន៍ឲ្យច្បាស់លាស៎ ដើម្បីបិតផ្សាយឲ្យប្រជាជនដឹងឮជាទូទៅ ។

ទាក់ទងនឹងប្រឡាយស្លែង ឯកឧត្តមទេសរដ្ឋមន្ត្រីផ្តល់អនុសាសន៍ថា ត្រូវរក្សាទទឹងប្រឡាយឲ្យបាន ២០ម៉ែត្រ និង អាជ្ញាធរស្រុកសម្របសម្រួលបញ្ឈប់ការប្តឹងផ្តល់គ្នាតទៅ ៕ ដោយ-រ៉ាវុធ


