លោក យ៉ង់ សាំងកុមារ ត្រូវបានតម្លើងតួនាទីបន្ថែមទៀត (Video Inside)

លោក យ៉ង់ សាំងកុមារ ដែលបានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានតម្លើងតួនាទីថែមទៀតពាក់ព័ន្ធការបំរើលើវិស័យកសិកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី១៩ធ្នូ, លោក យ៉ង់ សាំងកុមារ ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ ព្រះរាជក្រឹត្យបានបញ្ជាក់ថាតួនាទីនេះ គឺបន្ថែមពីលើមុខងារបច្ចុប្បន្នដែលមុននេះលោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម។

លោក យ៉ង់ សាំងកុមារ នៃអតីតប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាកចេញពីគណបក្សជំទាស់របស់លោកកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយការស្ម័គ្រចូលបំរើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាល។

តួនាទីអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានតែងតាំងជាបន្ថែមនេះ ត្រូវបានគេចាត់ទុកដា គឺជាតួនាទីដ៏ខ្ពង់ខ្ពស់មួយ ដែលនឹងផ្តល់លទ្ធភាព ដល់លោក យ៉ង់ សាំងកុមារ ដែលមានជំនាញខាងវិស័យកសិកម្ម អាចធ្វើកិច្ចការបំរើពលរដ្ឋខ្មែរ យ៉ាងទំលំទូលាយ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គួរបញ្ជាក់ថាបច្ចុប្បន្នប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺលោក យឹម ឆៃលី ។

ads banner