សមត្ថកិច្ចបញ្ជូនមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ក្រោយរកឃើញការធ្លាក់គ្រាប់បែក (Video Inside)
មនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងដែលកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ធ្វើឱ្យធ្លាក់កញ្ចប់គ្រាប់បែកនៅក្បែរចំណុចណាហ្គាវើល២នោះ ត្រូវបានគេបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២។
ការរកឃើញកញ្ចប់គ្រាប់បែកដាក់ក្នុងស្បោងមួយដែលប្រឡាក់នំ Cake កាលពីថ្ងៃទី១៥ធ្នូ កន្លងមកនេះ បានក្លាយជាព្រឹត្តិការណ៍មួយ ដែលមានការចង់ដឹងជាច្រើនជុំវិញហេតុការណ៍ ដែលជាប់ពាក់ព័ន្ធ។
កញ្ចប់ស្បោងដាក់គ្រាប់បែកនេះ ត្រូវគេរកឃើញថាបានធ្លាក់ចេញពីរថយន្តទំនើបមួយគ្រឿង ដែលក្រោយមកសមត្ថកិច្ចបានឃាត់មនុស្ស៥នាក់ដែលជាម្ចាស់រថយន្ត។ អ្នកទាំង៥នេះ រួមមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាស្ត្រីជាតិខ្មែរ។ ក្នុងចំណោមជនជាតិចិនទាំង៤ដែល មានអាយុពី២៣ដល់២៩ឆ្នាំ មាន៣នាក់ជាបុរស និងម្នាក់ជាស្ត្រី។
គួរបញ្ជាក់ថាគ្រាប់បែកដែលរកឃើញនោះ ត្រូវបានក្រុមស៊ីម៉ាក់ធ្វើការបំផ្ទុះចោលហើយ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ធ្នូកន្លងមកនេះ។
ក្រសួងមហាផ្ទៃបានសន្និដ្ឋាន ក្នុងជំហានដំបូងថា ករណីកញ្ចប់គ្រាប់បែកនេះ ទំនងមិនមែនជារឿងនយោបាយ ឬអំពើភេរវកម្មនោះឡើយ។