កីឡាបោកចំបាប់កម្ពុជាឈ្នះមេដាយ១៩គ្រឿង ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់វៀតណាម និងឥណ្ឌូណេស៊ី (Video Inside)
កម្ពុជាបានឈ្នះមេដាយសរុប ១៩គ្រឿង នៃការប្រកួតចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២២ ដែលបានរៀបចំធ្វើនៅក្នុងរាជធានីភ្នំពេញ។ ការប្រកួតរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី១៦ដល់១៨ ធ្នូ ឆ្នាំ២០២២, កម្ពុជាជាម្ចាស់ផ្ទះ ដណ្ដើមបានមេដាយមាស៣គ្រឿង, ប្រាក់៣ និងសំរឹទ្ធ ១៣ គ្រឿង ដែលនាំឱ្យកម្ពុជាបានស្ថិតក្នុងលំដាប់លេខ៣។
ប្រទេសដែលបានទទួលមេដាយមាស ច្រើនជាងគេ គឺប្រទេសវៀតណាម។ ប្រទេសវៀតណាមឈ្នះមេដាយមាស១៨គ្រឿង, ប្រាក់ ១១ និងសំរឹទ្ធ ១គ្រឿង។ ប្រទេសក្នុងលំដាប់ទី២ គឺឥណ្ឌូណេស៊ី ដែលឈ្នះមេដាយសរុប ១៨គ្រឿង ក្នុងនោះមាស៦, ប្រាក់ ៩ និងសំរឹទ្ធ ៣គ្រឿង។ ឯម្ចាស់ផ្ទះកម្ពុជា ឈរលេខ៣, ប្រទេសហ្វីលីពីនស្ថិតក្នុងលំដាប់ទី៤ ដោយដណ្ដើមបានមេដាយមាស ១, ប្រាក់ ៥ និងសំរឹទ្ធ ៥… ចំណែកប្រទេសថៃ ឈរលេខ៥ ដណ្ដើមបានមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ៦គ្រឿង… សិង្ហបុរីលំដាប់ទី៦ ដោយដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ គ្រឿង។ ចំណែកប្រទេស ឡាវមិនបានទទួលមេដាយអ្វីណាមួយនោះទេ។