ផ្ទះ, សាលារៀន និងកុដិលោក២ពាន់៤៩៣ខ្នង រងប៉ះពាល់ដោយខ្យល់កន្ត្រាក់ (Video Inside)

សំណង់ផ្ទះ, សាលារៀន និងកុដិលោកចំនួនសរុប២ពាន់៤៩៣ បានរងប៉ះពាល់ដោយខ្យល់កន្ត្រាក់កើតឡើងក្នុងខេត្តចំនួន២ ដែលជាប់សមុទ្ទគឺខេត្តព្រះសីហនុ និងខេត្តកំពត។

សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តបានបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងឥទ្ធិពលខ្យល់មូសុង។

សេចក្តីរាយការណ៍បង្ហាញថានៅក្នុងខេត្តព្រះសីហនុផ្ទះពលរដ្ឋចំនួន១ពាន់២៦០ខ្នងបាន រងការខូចខាតក្នុងស្រុកព្រៃនប់និងមានមនុស្សម្នាក់រងរបួស។ ចំណែកនៅក្នុងខេត្តកំពតវិញ មានផ្ទះ, សាលារៀននិងកុដិ ចំនួន១ពាន់២៣០ខ្នង បានរងខូចខាតដោយសារឥទ្ធិពលខ្យល់ កន្ត្រាក់ដែលកើតឡើងក្នុងស្រុកបន្ទាយមាស, ស្រុកកំពង់ត្រាច និងក្រុងបូកគោ។

សេចក្តីរាយការណ៍បានឱ្យដឹងថាករណីខ្យល់កន្ត្រាក់នោះបានបណ្តាលឱ្យលិចទូកនេសាទ ចំនួន៤គ្រឿងផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់នោះទេ។

ads banner