តូបដូនជីក្នុងវត្តចាក់អង្រែ ត្រូវបានឆាបឆេះខ្ទេចដោយសារខ្យល់បោកបក់ខ្លាំង (Video Inside)
អត្ថបទដោយ៖
Apsara Net
តូបដូនជី ដែលស្ថិតក្នុងបរិវេណវត្តចាក់អង្រែក្រោម ត្រូវបានឆាបឆេះអស់ក្នុងហេតុការណ៍ អគ្គិភ័យកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ វត្តចាក់អង្រែក្រោម គឺជាវត្តដែលស្ថិត ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តូបដូនជីចំនួន២កន្លែងសង់អំពីឈើ និងស័ង្កសី ទំហំ ៦x១២ម៉ែត្រ និងសម្ភារៈមួយចំនួនដូចជា គ្រែ មុង ភួយ ចានឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោមបានអោយដឹងថា មូលហេតុនៃការកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីការទុសេខ្សែភ្លើង និងដោយសារខ្យល់បោកបក់ខ្លាំងពេក។