មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សលើកឡើងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យចាកឆ្ងាយពីគ្រឿងញៀន
ខេត្តកណ្តាល ៖ ឯកឧត្តម ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានអញើញបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទថ្ងៃចូលឆ្នាំសកល២០២៣ និងទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩.៧ មករា ២០២៣) នៅទីបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២២ ។
លោកប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ឆ្នាំនេះ មាន ២០ក្រុម កីឡាករចំនួន ២៨០នាក់ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបាន បែងចែកជា ៤ពូល នាព្រឹកថ្ងៃអង្គារ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ណុប រ័ត្ននិមល បានមានប្រសាសន៍ថា កម្មវិធីនេះ រៀបចំឡើង រៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។
ឯកឧត្តម ណុប រ័ត្ននិមល បាននាំយកថវិកា នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឧបត្ថម្ភដល់កីឡាករទាំង ២០ក្រុម មួយក្រុមៗ ១លានរៀល,ឧបត្ថម្ភដល់គណៈកម្មការ និងគ្រូបង្វឹកកីឡាម្នាក់ៗ ២០មុឺនរៀលផងដែរ ៕ ដោយ-រ៉ាវុធ




