កីឡាករវាយកូនបាល់លំដាប់លេខ២នៅកម្ពុជាឡុង សំ នៀង វាយតម្លៃថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ កីឡាករមាន សមត្ថភាព ឡើងខ្លាំង ខុសពីឆ្នាំមុនៗ
ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតប្រជែងអស់រយៈពេល៤ក្នុងការប្រកួតកីឡាកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកកីឡដ្ឋានជាតិអូឡាំពិក កីឡាករឡុ ង សំនៀង ដែលជាជើងខ្លាំងឈរនៅលំដាប់លេខ២នៅប្រទេសកម្ពុជា ប្រជែងដណ្តើ ម បានមេដាយមាសចំនួន២គ្រឿងលើវិញ្ញាសាប្រកួតឯកក្តជននិងវាយគូ ។
ឡុង សំនៀង ដែលជាជើងខ្លាំងដែលមានបទពិសោជោគជាំចូល រួមក្នុងស៊ី ហ្គេម និង DAVIS CUP បានវាយតម្លៃថា កីឡាករដែលជាយុវជនមកពីបណ្តាលខេត្ត និ ងជំរើសជាតិចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ គឺ សុទ្ធសឹង កើនឡើងសមត្ថភាពខុសពីឆ្នាំមុនៗខ្លាំង ដោយពួកគេអាចមានលទ្ធភាពប្រកួតតទល់ជាមួយខ្លួនដល់ទៅ៣សិត ហើយលទ្ធផលឈ្នះចាញ់ប្រផិតប្រផើយថែមទៀតផង។នេះ បានសរបញ្ជាក់ឲ្យឃើញថា កីឡាករពិតជាខិតខំហ្វឹកអភិវឌ្ឍខ្លាំងក្លាណាស់ ទាំងកីឡាករនៅតាមខេត្តនិងជ្រើសជាតិ ពិសេស គឺកីឡាករវ័យក្មេងដែលហ្វឹកហាត់នៅអាមេរិក។ ឡុង សំនៀង អះអាងថា ការរីកចំរើនសមត្ថភាពរបស់អត្តពលិកវាយបាល់នាពេលនេះ វាជាសញ្ញាវិជ្ជាមានក្នុងការប្រកួតដណ្តើមបានមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ជា ពៅ អនុប្រធានគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ឲ្យដឹងដែរថា ជើងឯកថ្នាក់ជាតិនេះ កីឡាករកីឡាការិនីដែលលេចធ្លោខ្លាំងជាងគេមានចំនួន៣ក្លិប គឺក្លិបវាយកូនបាល់ក្រសួងការពារជាតិ ក្លិបវាយកូនបាល់សៀមរាបនិងក្លិបវាយកូនបាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ ក្លិបទាំង៣នេះ កីឡាករកីឡាការិនីដែលឆ្នើមនឹងត្រូវសហព័ន្ធជ្រើសរើសជាកីឡាករកីឡាការិនីតំណាងកម្ពុជាចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយហ្វឹកហាត់បំប៉នជាមួយគ្រូបរទេស និងចេញទៅប្រកួតពង្រឹងសមត្ថភាពជាមួយប្រទេសជិតខាងដូចជាថៃ វៀតណាម និងឥណ្តូនេស៊ីជាដើម។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍ ជនបទ និងជាអតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូប បានលើកឡើងថា ការរីកចំរើនផ្នែកសមត្ថភាពកីឡាករកីឡាការិនីវាយកូនបាល់ពេលនេះពិតជារីកចំរើនខ្លាំងមិនគួឲ្យជឿសោះ ព្រោះពីមុន គឺកីឡាករកីឡាការិនីវាយកូនបាល់ គឺចេះតែកាប់សូវីសនិងចេះលេងបន្តិបន្ទួចប៉ុណ្ណោះ។ តែបើមកមើលពេលនេះ កីឡាករកីឡាការិនីវាយកូនបាល់កម្ពុជាមានបច្ចេកទេសលេងប្រហាល់ប្រហែលប្រទេសមួយចំនួននៅក្នុងតំបន់ និងអឺរ៉ុបដែរ ។ប៉ុន្តែស្ទើរកម្លាំងកាយ ដូច្នោះ សូមឲ្យកីឡាករកីឡាការិនីពង្រឹងកម្លាំងកាយនិងបច្ចេកទេសបន្ថែមទៀត ដើម្បីដណ្តើមបានមេដាយមាសជូនកម្ពុជា។
ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ វិញ្ញាសាប្រកួតឯកក្តជនបុរស ចំណាត់លេខ១មេដាយមាស បានទៅលើកីឡាករ ឡុង សំនៀង ក្លិបក្រសួងការពារជាតិ ។ វិញ្ញាសាប្រកួតឯកក្តជននារី ចំណាត់លេខ១ មេដាយមាស ញ៉ែម ស្រីណុច ក្លិបសៀមរាប។ វិញ្ញាសាប្រកួតវាយគូនារី ចំណាត់លេខ១មេដាយមាសបានទៅលើកីឡាការិនី ញ៉ែម ស្រីណុចនិងកីឡាការិនីញ៉ែម ភ័ក្រ្កាត ក្លិបខេត្តសៀមរាប។វិញ្ញាសាប្រកួតវាយគូបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឡុង សំនៀង និងកីឡាករឱសារិទ្ធ៕ អត្ថបទ៖ ជាវ ចន្ធូ


