ពន្ធដារជំរុញឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អនុវត្ត កាតព្វកិច្ចសារពើពន្ធ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ជំរុញ ឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នមិន ស្វែងរកប្រាក់ចំណេញដទៃទៀត ដែលបាននិងកំពុងមាន សកម្មភាព ឬមានប្រតិបត្តិការនៅកម្ពុជាចូលរួមអនុវត្ត កាតព្វកិច្ច សារពើពន្ធឱ្យតឹ្រមត្រូវដើម្បីធានានូវតម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ធនធានចំពោះម្ចាស់មូលនិធិ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing)» សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែន សម្បត្តិ អគ្គនាយក រងនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ អំពី ការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារដែលបាននិងកំពុងកែលម្អ រដ្ឋបាលសារពើពន្ធ ក្នុងគោលបំណងបង្កើន ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការផ្តល់សេវាជូនអ្នកជាប់ ពន្ធគ្រប់មជ្ឈដ្ឋានបន្ថែមទៀត។
លោកបន្តថាក្នុងនោះដែរ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើត ក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១០១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ របស់ក្រសួ ងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាននិងកំពុងសហការអនុវត្ត យ៉ាងសកម្មស្របតាមភារកិច្ច ដែលមានចែងនៅក្នុងប្រកាស នេះ ដូចជាពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពី សារពើពន្ធ ដែលកំពុងមានជាធរមាន ពិនិត្យ និងបកស្រាយ ឱ្យបានត្រឹមត្រូវនូវច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងពន្ធដារ ដែលមានភាពមិនច្បាស់លាស់ សំដៅបង្កើតជំនឿទុកចិត្តរបស់ អ្នកជាប់ពន្ធ និងធានាដល់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពី ពន្ធដារឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការ ចូលរួមពីសំណាក់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែល ជាកិច្ចការចាំបាច់ដោយខានមិនបាន ដើម្បីសម្រេច បាននូវគោលដៅទាំងនេះ។
លោកបន្ថែមថា ការផ្តល់កិច្ចសហការខ្ពស់ពីសំណាក់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិស្តីពីពន្ធដារគឺជាកិច្ចការចម្បង ដែលត្រូវប្រកាន់ យកហើយត្រូវបោះបង់ចោលនូវទម្លាប់ចាស់ ដែលកន្លងមក តែង តែស្នើសុំលើកលែងពន្ធ ដោយលើកយកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់បានត្រឹមត្រូវឱ្យមកជាការគោរពប្រតិបត្តិច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ដោយមកដាក់លិខិតប្រកាសនិង បង់ពន្ធ ឱ្យបានទាន់ពេលវេលានិងឱ្យបានត្រឹមត្រូវ។
ឯកឧត្តមបញ្ជាក់ទៀតថា ពីព្រោះថា ការពង្រឹងអភិបាលកិច្ចល្អ គឺត្រូវធ្វើទ្វេទិស ទាំងខាងរដ្ឋបាលសារពើពន្ធ ទាំងខាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ម្យ៉ាងទៀត ការណ៍ដែល សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមអនុវត្តនូវ កាតព្វកិច្ចសារពើពន្ធបានល្អ និងកាន់បញ្ជីកាគណនេយ្យបាន ត្រឹមត្រូវក៏ធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការប្រើ ប្រាស់ធនធានចំពោះម្ចាស់មូលនិធិផងដែរ។
ឯកឧត្តម កែន សម្បត្តិ បញ្ជាក់បន្ថែមថា បើទោះបីជាមានឆ្នាំ ខ្លះសេដ្ឋកិច្ច កម្ពុជាទទួលរងនូវវិបត្តិនៃការធ្លាក់ចុះនៃ សេដ្ឋកិច្ច ពិភពលោក និងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ ក៏អគ្គនាយកដ្ឋាន ពន្ធដារប្រមូលចំណូល សម្រេចបានលើសផែនការជាប្រចាំ។
ជាក់ស្តែង នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូល ចំណូលពន្ធសម្រេចបានលើសផែនការខ្ពស់ជាប្រវត្តិសាស្ត្រ គឺលើស ២៤,០២ភាគរយ និងរយៈពេល ១១ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ១១៤ភាគរយ នៃផែនការ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃ អង្គការលីកាដូថ្លែងថា អង្គការសង្គមស៊ីវិល ឬអង្គការមិនមែន រដ្ឋាភិបាលតែងតែផ្តល់កិច្ចសហការក្នុងការអនុវត្តសារពន្ធតាមច្បាប់ជាធរមាន មិនដែលអាក់ខាននោះទេ ។
លោកបន្តថា អង្គការក្រៅរដ្ឋាភិបាលមិនថា ជាតិ ឬអន្តរជាតិ នោះទេ ឱ្យតែមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ត្រូវតែអនុវត្ត ទៅតាមច្បាប់របស់កម្ពុជាទាំងអស់ មិនថាច្បាប់សារពើពន្ធនោះ ទេ។ លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល យើង អនុវត្ត តាមច្បាប់ និងកាតព្វកិច្ចពន្ធដារ ក្នុងការចូល ទៅបង់ ពន្ធជាបន្តបន្ទាប់ ហើយច្បាប់ដែលបង្កើតមក យើងមាន កាតព្វកិច្ចក្នុងអនុវត្ត»៕
ដោយ៖ យុទ្ធ វីរៈ


