ឥណ្ឌូណេស៊ីមានបំណងនាំ ចេញឧស្ម័នធម្មជាតិទៅ វៀតណាម នៅឆ្នាំ២០២៦

ហ្សាកាតា៖ រដ្ឋមន្ត្រីថាមពលរបស់ប្រទេសបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីមានបំណងនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសវៀតណាមចាប់ពីឆ្នាំ២០២៦ ពីប្លុកឈូងសមុទ្រ Tuna ដែលមានទីតាំងនៅជិតព្រំដែនសមុទ្រឥណ្ឌូនេស៊ី និងវៀតណាម។

ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះអាចផ្តល់ឧស្ម័នស្តង់ដារពី ១០០ ទៅ ១៥០ លានហ្វីតគូប ក្នុងមួយថ្ងៃ តាមរយៈបំពង់បង្ហូរឧស្ម័នពីប្លុក Tuna ដែលដំណើរការដោយក្រុមហ៊ុន Harbor Energy នេះបើតាមរដ្ឋមន្ត្រីថាមពល ឥណ្ឌូនេស៊ី Arifin Tasrif បានប្រាប់អ្នកយកព័ត៌មាន។

គេហទំព័ររបស់ក្រុមហ៊ុនបង្ហាញថា អណ្តូងប្រេង Tuna ដែលមានប្រហែល ១០០លានបារ៉ែលស្មើនឹងប្រេង ត្រូវបានគេរកឃើញ នៅក្នុងខែមេសា ឆ្នាំ២០១៤ ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner