ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក (Video Inside)

ក្រសួងមហាផ្ទៃបានរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោកក្នុងក្តីរំពឹងរកការកាត់បន្ថយជីវិតមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់តាមដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យមានមនុស្ស ស្លាប់និងរបួសជារៀងរាល់ថ្ងៃដោយគិតជាមធ្យមមានមនុស្ស៥នាក់ បាន ស្លាប់និងជាង១០នាក់រងរបួស។ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងរកមធ្យោបាយដើម្បីជួយកាត់បន្ថយ ទំហំនៃតួលេខគ្រោះ ថ្នាក់តាមដងផ្លូវនោះជាបន្ថែមទៀត។ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ធ្នូ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីចរាចរណ៍ផ្លូវគោកនៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមសម្តេចក្រឡាហោម ស ខេង បច្ចុប្បន្នមានមនុស្សកំពុងជាប់ក្នុងពន្ធនាគារ ប្រហែលជិតបួនម៉ឺននាក់ ខណៈជិតពីរម៉ឺននាក់ ដែលកំពុងជាប់គុកនោះ គឺជាប់ពាក់ព័ន្ធក្នុងការ រកស៊ី និងប្រើប្រាស់គ្រឿងញៀន។

សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួល ខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ និងការកសាងផ្លូវល្បឿនលឿនជាដើម។

ads banner