លោក ព្រំ រស្មី៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ មានកីឡាករប្រណាំងរថយន្ត Off Road ជាតិ និងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់

ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្តសន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ ម៉ូទ័រផាក ដែលរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី គាំទ្រដោយក្លឹបមហាគ្រយសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលគ្រោងធ្វើនាថ្ងៃទី១៣ដល់ទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ មានកីឡាករប្រណាំងរថយន្ត Off Road ជាតិ និងអន្តរជាតិ ចុះឈ្មោះចំនួន៦៦នាក់ មកពី៤ប្រទេស មានប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជាជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់របស់លោកព្រំ រស្មី ប្រធានគណកម្មការរៀបចំការប្រកួតប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នាទីលាន១២ ម៉ូទ័រផាក កាលពីពេលថ្មីៗនេះ។

លោក បន្តថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូនេះ កីឡាករជាតិ និងអន្តរជាតិបានចុះឈ្មោះចំនួន៦៦នាក់ ស្មើនឹង៧០ទៅ៨០ នៃការរំពឹងទុក ថានឹងទទួលបានពី៨០ទៅ៩០រថយន្តចូលរួមមហាព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ដើម្បីអបអរការសម្ភោធទីលានស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា គឺទីលាន ១២ ម៉ូទ័រផាក ដែលសាងសង់លើផ្ទៃដីទំហំ ៩៣ហិចតា នាខេត្តប៉ែកឦសាន្ត នៃប្រទេសកម្ពុជា ជាមួយនឹងការប្រកួតកីឡាផ្សេងៗទៀតផងដែរ។ លោក ព្រំ រស្មី បន្ថែមថា ការប្រកួតរថយន្ត Off Road នេះ ចែកចេញជា៣ Class មាន Class A សម្រាប់កីឡាករជំនាញ (Hard core),Class B កីឡាករមធ្យម (light core)និង Class C សម្រាប់កីឡាករចូលរួមដំបូង (Overland) ។ ហើយសម្រាប់ Class A អ្នករៀបចំរូបនេះ ភ្ញាក់ផ្ញើលដោយមានអ្នកចុះឈ្មោះច្រើនរហូតជាង៣០រថយន្ត រីឯ Class B និង C មានជាង១០រថយន្តប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក ព្រំ រស្មី បានបញ្ជាក់ថា ១២ ម៉ូទ័រផាក គឺជាទីលានធំជាងគេ និងលេខ១ នៅកម្ពុជា មានផ្លូវប្រណាំងបែបធម្មជាតិ និងផ្លូវបែបកែច្នៃ និងមានផ្លូវជាង១០ខ្សែដែលអាចប្រណាំងបាន មានគ្រប់ស្ថានភាពផ្លូវ គ្រប់រស់ជាតិ ថ្ម ទឹក ភក់ជាដើម ដែលអ្នកជំនាញប្រណាំងរថយន្ត Off Road រូបនេះ ធ្លាប់ឆ្លងកាត់ប្រណាំងជាច្រើនប្រទេសក្នុងតំបន់អាស៊ាន។
លោក ព្រំ រស្មី ក៏បានស្នើអោយគ្រួសាររថយន្ត Off Road ទាំងអស់ចូលរួមអោយបានគ្រប់ៗគ្នា ទៅតាមប្រភេទរថយន្ត និង Class ដែលគណកម្មការរៀបចំ កុំអោយមានការបារម្មណ៍ រថយន្តធម្មតា មិនទាន់កែច្នៃក៏អាចប្រណាំងបាននៅ Class C , ចំនែកឯរថយន្តកែច្នៃកម្រិតមធ្យម ប្រណាំងនៅ Class B កម្រិតមធ្យមដូចគ្នា រីឯកីឡាករខ្លាំងៗ ប្រណាំងជាមួយកីឡាករកម្រិតអន្តរជាតិ នៅ Class A ដើម្បីប្រជែងយកពានរង្វាន់ការប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ ម៉ូទ័រផាក ក៏មានការប្រណាំងម៉ូតូ Super Cross និងប្រណាំងរថយន្ត Rally ។ អ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករដែលទទួលបានជ័យលាភីលេខ១ ទាំងអស់ នឹងក្លាយជាអគ្គរាជទូតសុច្ឆន្ទៈ របស់ទីលាន ១២ ម៉ូទ័រផាក ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំ អមនឹងពានរង្វាន់១ និងប្រាក់លើកទឹកចិត្ត ដើម្បីអបអរពិធីសម្ភោធទីលានស្តង់ដាអន្តរជាតិ ធំជាងគេ នៅកម្ពុជាផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner