សិក្ខាកាម៥៤នាក់មកពីមន្ទីរនិងការិយាល័យ អយក នៃរដ្ឋបាលក្រុងចំនួន៣បញ្ចប់ សិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា ដោយជោគជ័យ

លោក ដុក គិរីរតន៍ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និសិត្ស បានថ្លែងលើកឡើង នៅក្នុងកម្មវិធីបិទបញ្ចប់ សិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា នារសៀលថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២២ថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ គឺជាធាតុផ្សំបន្ថែម ដ៏មានសារៈសំខាន់ពាក់ព័ន្ធនិងមុខវិជ្ជាអប់រំកាយ ដើម្បីឲ្យលោកគ្រូអ្នកគ្រូយកទៅប្រតិបត្តិនិងអនុវត្តន៍នៅតាមសាលារៀនប្រកបដោយប្រសិទ្ធិភាពចាប់ពីកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។
លោក ថា សិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សម្រាប់ចែករំលែកដល់មន្រ្តីមន្ទីរនិងការិយាល័យអយកនៃរដ្ឋបាលក្រុងចំនួន៣រួមមានខេត្តស្វាយរៀង.បាត់ដំបងនិងភ្នំពេញរយៈពេល៣ថ្ងៃនេះ មានគោលដៅធំៗចំនួន៣គឺ ទី១.ជម្រុញការយល់ដឹងពីប្រពន្ធ័អប់រំកាយនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ .ទី២.បង្កើតបានជាផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយជាក់ស្តែងនៅក្នុងគ្រឹះស្ថានសិក្សានៃរាជធានី ខេត្តគោលដៅនិងទី៣. យល់ដឹងពីរបៀបវាយតម្លៃថ្នាក់អប់រំកាយនៅក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។
អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និសិត្សរូបនេះ បានបន្ថែមទៀតថា ដើម្បីឈានដល់គោលដៅសិក្សាឆ្នាំ២០២២និងឆ្នាំ២០២៣ និង ដើម្បីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡានៅតាមសាលារៀនឲ្យកាន់តែមានប្រសិទ្ធិភាព លោកគ្រូអ្នកគ្រូដែលជាមន្រ្តីមន្ទីរនិងការិយាល័យត្រូវយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលនេះ ទៅចែករំលែកដល់គ្រូៗនៅតាមសាលារៀនដែលជាថ្នាក់ក្រោមមិនបានចូលរួម ដើម្បីងាយស្រួលសម្រាប់ពួកគាត់អនុវត្តន៍ស្របតាមស្តង់ដារមុខវិជ្ជាអប់រំកាយនិងកីឡា។

លោក បញ្ជាក់ទៀតថា ប្រសិនបើចំណេះដឹងទាំងអស់នេះ បានចែករំលែកដល់គ្រូៗបានយល់ដឹងនិងអនុវតន៍បានស្រប់តាមស្តង់ដារនៃសៀវភៅអប់រំកាយនិងកីឡាទាំងអស់នោះ វិស័យអប់រំកាយ និងតាមសាលារៀននៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើន ហើយ ហើយសិស្សនិងមានសុខភាពល្អ និងចេះជំនាញកីឡាច្រើនអាចផលិតបាននូវធនធានកីឡាចេញពីសាលារៀនជាច្រើនផងដែរ។

លោក គង់ ទិត្យកុមារ ប្រធានការិនីយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំខេត្តស្វាយរៀង បានលើកឡើងថា លទ្ធផលដែលទទួលបានពីសក្ខាសាលានេះរយៈពេល៣នេះ គឺបានធ្វើសិក្ខាកាមទាំងអស់យល់កាន់តែច្បាស់អំពីការរៀបចំផែនការប្រចាំឆ្នាំ មេរៀននិងកម្មវិធីសិក្សា ពិសេស គឺរបៀបបង្រៀនតាមបែបមុខវិជ្ជាអប់រំកាយបែបថ្មី ។
សូមបញ្ជាក់ថា សិក្ខាសាលាសិក្ខាសាលា ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សាមានរយៈពេល៣ថ្ងៃក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា (JICAចាយការ ) ក្រោមការសម្របសម្រួលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលមានសិក្ខាកាមសរុប៥៤នាក់មកពីមន្ទីរនិងការិយាល័យអប់រំកាយនិងកីឡានៃរដ្ឋបាលក្រុងចំនួន៣មានស្វាយរៀង បាត់ដំបង និង ភ្នំពេញ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner