សម្តេចតេជោ ហ៊ុន សែន កោតសរសើរអភិបាលខេត្តកំពត ជុំវិញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Video Inside)

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានទទួលការកោតសរសើរពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ជុំវិញភាពប៉ិនប្រសប់ក្នុងការជួយដោះស្រាយបញ្ហាដល់ពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។

ខេត្តកំពត គឺជាខេត្តមួយដែលមុននេះមានសេចក្តីរាយការណ៍ ជាប្រចាំអំពីទំនាស់ដីធ្លី ប៉ុន្តែបន្ទាប់ពីលោក ម៉ៅ ធនិន បានផ្លាស់ពីខេត្តពោធិ៍សាត់ មកកាន់ជាអភិបាលខេត្តកំពតតាំងពីខែតុលា ឆ្នាំ២០២១ ភាពវិវាទដីធ្លីច្រើនរយករណី ត្រូវបានដោះស្រាយ តាមរយៈក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ បានលើកទឹកចិត្តលោក ម៉ៅ ធនិន បន្តធ្វើកិច្ចការដោះស្រាយនេះជាបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ads banner