សម្ដេចក្រឡាហោម ស ខេង បានថ្លែងងការកោតសរសើរក្រុមហ៊ុនសាងសង់ ដែលបានបំពេញភារកិច្ចសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ និងលឿនជាងផែនការរំពឹងទុក

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញត្រួតពិនិត្យ និងជួបសំណេះសំណាល ផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាងដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរក្រុមហ៊ុនសាងសង់ ក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាងទាំងអស់ ដែលបានបំពេញភារកិច្ចសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ និងលឿនជាងផែនការរំពឹងទុក។
អគារទីស្ដីការក្រសួងមហាផ្ទៃ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មកដល់ពេលនេះ សម្រេចបាន ៦៥ភាគរយហើយ ដោយលឿនជាងផែនការគ្រោងទុកប្រមាណ ២សប្ដាហ៍។ ការដ្ឋាននេះមានអ្នកសាងសង់ជាកូនខ្មែរសរុបប្រមាណជិតពីរពាន់នាក់។

សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាង ក្នុងម្នាក់ៗរួមមាន ទឹកសុទ្ធ ទឹកក្រូច ត្រីខកំប៉ុង មី សារ៉ុង និងថវិកាចំនួន ១០ម៉ឺនរៀល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner