រដ្ឋាភិបាល ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការផែនការ អភិវឌ្ឍន៍ ទេសចរណ៍២០២១-២០២៥នៅខេត្តបាត់ដំបង
ភ្នំពេញ៖ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសជាផ្លូវការនៃការដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ នៅក្នុងខេត្តបាត់ដំបង សំដៅទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិមកទស្សនា និងជា ពិសេសទាក់ទាញការវិនិយោគនៅក្នុងខេត្តនេះ។
បើយោង តាម ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ខេត្តបាត់ដំបង បានលើកឡើងនិង កំណត់ ចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍ ច្បាស់លាស់ និងផែនការសកម្មភាពលម្អិត ដើម្បីការអភិវឌ្ឍ ប្រកបដោយនិរន្តភាព ប្រសិទ្ធភាព និងមានទំនួលខុសត្រូវ។ ផែនការអភិវឌ្ឍន៍ទេសចរណ៍ បច្ចុប្បន្នកម្មនេះ ធ្វើឡើងស្រប តាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួវិស័យ ទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ និងស្របតាមគោលការណ៍របស់មន្ទីរទេសចរណ៍ជាអាទិភាព សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ស្របតាមនិន្នាការបច្ចុប្បន្ន។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថា ផែនការនេះ បានបង្ហាញពីសក្តានុពលទេសចរណ៍ខេត្ត បាត់ដំបង ដ៏សម្បូរបែប និងមានលក្ខណៈពិសេសដោយមាន លក្ខណៈអំណោយផល និងល្អវិសេសវិសាល ប្រភពធនធាន ដែលមានលក្ខណៈល្អប្លែក ជាពិសេសប្រាសាទបូរាណវត្តអារាម សំណង់ស្ថាបត្យកម្ម ឡូរីជើងភ្នំបាណន់ ជីវចម្រុះគ្រប់ប្រភេទ នៅក្នុងបឹងទន្លេសាប ព្រមទាំងសម្រស់ធម្មជាតិដ៏ស្រស់ បំព្រង នៃ តំបន់សក្តានុពលក្នុងស្រុកសំឡូត សម្រាប់បម្រើឱ្យវិស័យ ទេសចរណ៍។
ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវ ដល់អ្នកវិនិយោគ អង្គការក្រៅរដ្ឋាភិបាល ផ្នែសាធារណៈ វិស័យឯកជនចូល រួមអនុវត្តទាំងអស់គ្នា។លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវ នាវ ឱ្យមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ប្រើប្រាស់ជាត្រីវិស័យក្នុង ការអភិវឌ្ឍវិស័យទេចរណ៍ខេត្តបាត់ដំបង ដើម្បីចូលរួម លើក ស្ទួយសេដ្ឋកិច្ចសង្គម ធនធានមនុស្ស ការពង្រឹងគុណ ភាព ផលិតផល និងសេវាទេសចរណ៍»។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក អ៊ុច អ៊ុភីនីស្សារ៉ា មានប្រសាសន៍ថា ផែនការនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវ មួយ ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេចរណ៍ខេត្តបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។លោកបន្ត ថា៖ «ក្នុងនាមថ្នាក់ដឹកនាំមន្ទីទេសចរណ៍ ខ្ញុំជឿជាក់យ៉ាង មុតមាំ ថាផែនកា រអភិវឌ្ឍទេចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើក ស្ទួយ កិច្ចអភិវឌ្ឍផលិតផល និងសម្បទាទេសចរណ៍ ការពង្រឹង គុណភាព និងសេវាកម្មទេចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធ៌ម ការការពារធនធានធម្មជាតិ និងការជំរុញកំណើនសេដ្ឋកិច្ច មូលដ្ឋានប្រកបដោយនិរន្តរភាព»។
យោងតាមការសិក្សារបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ខេត្តបាត់ដំបងស្នាក់នៅជាមធ្យមចំនួនពីរយប់ បីថ្ងៃដោយប្រើប្រាស់សេវាដឹកជញ្ជូន ស្នាក់នៅម្ហូបអារហារ ភេសជ្ជៈ មគ្គុទ្ទេសក៍ទេចរណ៍ សេវា កម្សាន្ត សេវាទស្សនា និងទិញវត្ថុអនុស្សាវរីយ៍។ ក្នុងនោះ ភ្ញៀវជាតិម្នាក់ចំណាយជាមធ្យម ៥០ដុល្លារអាមេរិក និងភ្ញៀវ អន្តរជាតិ ម្នាក់ចំណាយជាមធ្យម ១១០ដុល្លារ។
ក្នុងឆ្នាំ២០២០ ទេសចរជាតិបានមកកម្សាន្តក្នុងខេត្តបាត់ ដំបងចំនួន ៤៧០ ៨៧២ នាក់ ដែលអាចនាំចំណូលចូល សេដ្ឋកិច្ចខេត្ត បានប្រមាណជាង ២៣ លានដុល្លារ។ រីឯទេសចរអន្តរជាតិចំនួន៣៣ ៨៨៧ នាក់ ដែលអាចនាំ ចំណូល ដល់សេដ្ឋកិច្ចខេត្តចំនួនជាង ៣,៧ លានដុល្លារ។
សរុបរួមចំណូលបានពីភ្ញៀវទេចរជាតិ និងអន្តរជាតិដែល មកទស្សនាខេត្តបាត់ដំបងឆ្នាំ២០២០មានជាង២៧លានដុល្លារ៕
ដោយ៖យុទ្ធ វីរៈ
