សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសំណង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ (Video Inside)

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែង១ពាន់៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងជាង៣១ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ មករា ឆ្នាំ២០២៣ បន្ទាប់ពីដំណាច់ឆ្នាំសកលចាស់ទើបបានកន្លងផុត។

សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសនោះ បានថ្លែងថាសំណង់ស្ពាននិងផ្លូវតភ្ជាប់នេះ គឺជាជំនួយក្រោមឥណទានហិរញ្ញទាន របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្នែកមួយនៃគោលនយោបាយផ្លូវ និងខ្សែក្រវាត់របស់រដ្ឋាភិបាលក្រុងប៉េកាំង។

ខេត្តក្រចេះក្នុងឆ្នាំ២០២៣នេះ ត្រូវគេរំពឹងថានឹងទទួលបាននូវការសាងសង់ជាច្រើន លើហេដ្ឋារចនាសម្ព័ន្ធដោយសារតែមានការជួយឧបត្ថម្ភពីឥណទានសម្បទានរបស់ធនាគារពិភពលោក។

កម្ពុជាក្នុងជំនាន់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាដែលអតីតកាលធ្លាប់តែជួបប្រទះកលយុគ, ការបែកបាក់ និងសង្គ្រាមស៊ីវិល ត្រូវបានក្លាយជាកោះសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីការអស់សង្គ្រាមស៊ីវិល កម្ពុជាបានរៀបចំស្តារប្រទេសសាឡើងវិញក្រោមនយោបាយ ការទូតដ៏ប៉ិនប្រសប់របស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាលជាពិសេសគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្ខសម្ព័ន្ធដែលនយោបាយមិនលំអៀងនេះ បានធ្វើឱ្យប្រទេសជាតិបានទទួលនូវស្ថិរ ភាពនយោបាយ, ការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ និងការគាំទ្រពីសំណាក់ដៃគូ នៃប្រទេសអភិវឌ្ឍន៍ជាច្រើន រួមមានប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត ដែលគាំទ្រគោលនយោបាយ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាបច្ចុប្បន្ន។

ads banner