សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នក្រុមឧទ្ទាមឆក់ប្លន់យកសន្តិភាព របស់កម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នរារាំងក្រុមឧទ្ទាម ដែលតែងចិញ្ចឹមគំនិតចង់ឆក់ប្លន់សន្តិភាពចេញពីកម្ពុជា។ ប្រសាសន៍ណែនាំដាស់តឿននេះ បាន ធ្វើឡើងខណៈដែលបុណ្យដំណាច់ឆ្នាំសកល២០២២ បានចូលរួមដោយមនុស្សជាង២លាន នាក់នៅទូទាំងប្រទេសដែលសម្តេចបានចាត់ទុកថាភាពរីករាយរបស់ពលរដ្ឋនោះ គឺអាស្រ័យ ដោយប្រទេសមានសន្តិភាព ដូច្នេះគេមិនត្រូវឱ្យសន្តិភាពបានរបូតចេញពីដៃដែលកម្ពុជាបាន ព្យាយាមរកដោយលំបាកនោះឡើយ។
គួរបញ្ជាក់ថាថ្ងៃទី៧មករាឆ្នាំ២០២៣ គឺជាថ្ងៃខួបលើកទី៤៤នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលជាទិវារំលឹកការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដែលបានសម្លាប់មនុស្ស ច្រើនលាននាក់ក្នុងពេលកាន់កាប់ប្រទេសរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ រវាងពីថ្ងៃទី១៧មេសាឆ្នាំ ១៩៧៥ដល់ថ្ងៃទី៦មករាឆ្នាំ១៩៧៩។