សម្តេចក្រឡាហោម ស ខេង អំពាវនាវការឈប់ផ្ទេរមន្ត្រីពីខាងក្រៅចូលមកក្រសួងមហាផ្ទៃ (Video Inside)

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវការឈប់ផ្ទេរមន្ត្រីនានាពីខាងក្រៅក្រសួង ចូលមកបំរើកិច្ចការជានគរបាលដោយសារតែបញ្ហាមិនបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈនគរបាល។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថាឆ្នាំ២០២៣ ដែលមកដល់នេះ គេគួរតែបញ្ឈប់នូវការផ្ទេរនោះហើយ។ នេះជាប្រសាសន៍ដកស្រង់មួយ ក្នុងឱកាសដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសុក្រិតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅរាជបណ្ឌិតសភានគរបាលកម្ពុជា ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២២ មុនដំណាច់ឆ្នាំសកល។

ads banner