៧២ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៧ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន១៧ករណី ដែលថយចុះ អស់២៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។

យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មី នៃ៧២ម៉ោងចុងក្រោយនេះរួមមានការឆ្លងថ្ងៃសៅរ៍ មានចំនួន ៦ករណី, ថ្ងៃអាទិត្យមាន៧ករណី និងនៅថ្ងៃច័ន្ទនេះ មានចំនួន ៤ករណី។ តួលេខឆ្លងថ្មីទាំង ១៧ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស មានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

ads banner