កម្ពុជារំពឹងការរីកចំរើនដំណើរការសេដ្ឋកិច្ចជាតិសាឡើងវិញ ក្រោយវិបត្តិឆ្លងកូវីដ១៩ (Video Inside)

កម្ពុជាបានវិលត្រឡប់ជាប្រទេសអតិរេក នៃការទទួលបានថវិកាចរន្តខ្ពស់សាឡើងវិញហើយ បន្ទាប់ពីវិបត្តិញាំញីរយៈពេលជាង២ឆ្នាំដោយសារជម្ងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២ មករា ឆ្នាំ២០២៣នេះ បង្ហាញនូវជោគជ័យ នៃការប្រមូលចំណូលពន្ធដ៏ខ្ពស់របស់កម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។

ប្រទេសចិនបានប្រកាសបើកព្រំដែនរបស់ខ្លួនជាលើកដំបូងក្រោយការបិទជិតអស់រយៈពេល ប្រមាណ៣ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិឆ្លងកូវីដ១៩។ ការបើកច្រកព្រំដែនចិនជាលើកដំបូងនេះ ត្រូវគេរំពឹងថាកម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរចិនសាឡើងវិញ ជាពិសេសចាប់ពីដើមឆ្នាំ២០២៣ ដែលមានការឈប់សម្រាកបុណ្យចូលឆ្នាំចិន។

សម្តេចតេជោ ហ៊ុន សែន រំពឹងថាសេដ្ឋកិច្ចជាតិនឹងដំណើរការល្អសាឡើងវិញ ចាប់ពីឆ្នាំ២០២៣ ដោយសារតែបច្ចុប្បន្នវិស័យនានាបានងើបស្ទុះសាឡើងវិញហើយ លើកលែងតែវិស័យទេសចរណ៍ ប៉ុន្តែសម្តេចរំពឹងថាវិស័យនេះនឹងងើបឡើងវិញ តាមរយៈដំណើរហូរចូលរបស់ទេសចរចិននាពេលខាងមុខនេះ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានសម្រេចប្រមាណជាង ១១ពាន់លានដុល្លារ អាមេរិក នៅឆ្នាំ២០២១។ ប្រទេសទាំង២កម្ពុជានិងចិន បានកំណត់គោលដៅលើការសម្រេចធ្វើ ពាណិជ្ជកម្មជាមួយគ្នាឱ្យបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។ គិតក្នុងឆ្នាំ២០២២កន្លងមក នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់១៤ពាន់៥០០លានដុល្លារហើយ។

ads banner