៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៦ពាន់ ១០៧ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបរយៈពេល ៣ថ្ងៃ ដូចគ្នាកាលពីសប្តាហ៍មុន ។
តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយះពេលបីថ្ងៃមកនេះ មានចំនួន ៧ពាន់៨៥៥ករណី ដែលឆ្លងលើប្រទេសចំនួន៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២ពាន់ ៤០៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៧ករណីប៉ុណ្ណោះ ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១០៩នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៦៥នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសារុប មានចំនួន ៣៥លាន ៥១ម៉ឺន ៨ពាន់ ៨០១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៤ពាន់ ៨៨៩នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៦៥លានករណី, និងការស្លាប់មានជាង ៦លាន ៦៩ម៉ឺន នាក់។