លោក វង្ស គឹមហួត៖ ទីលាន ១២ ម៉ូទ័រផាក នឹងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងហ្វឹកហាត់ និងបណ្តុះបណ្តាលលើវិស័យកីឡាយានយន្ត

ភ្នំពេញ៖ កីឡាប្រណាំងរថយន្ត ដែលបានចុះឈ្មោះប្រកួត Off Road សន្តិភាព ឆ្នាំ២០២៣ ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលានស្តង់ដាអន្តរជាតិដំបូងគេ ១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី គឺមានផ្នែកយានយនមានចំនួន១៩គ្រឿង ដែលមានរយៈពេលប្រកួតខ្លី ប៉ុន្តែវានឹងផ្តល់ឱកាសដ៏ល្អ សម្រាប់កីឡាករយានយន្តថ្មីៗបានចូលរួមប្រកួតប្រជែង ដោយចម្ងាយផ្លូវប្រកួតមានត្រឹមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះ។

លោក វង្ស គីមហួត បញ្ជាក់ថា អ្វីដែលអំណោយផលខ្លាំង រយៈចម្ងាយនេះ គឺសម្រាប់កីឡាករថ្មីៗ ដែលយកទីលានប្រកួតកម្រិតស្តង់ដាមួយនេះ នឹងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងហ្វឹកហាត់បង្កើនគុណភាព ដកស្រង់បទពិសោធន៍បច្ចេកទេស និងបណ្តុះបណ្តាលលើវិស័យកីឡាយានយន្តឲ្យកាន់តែរីកចំរើន ជាមួយកីឡាករជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសនានាផងដែរ។ អ្នកជំនាញរូបនេះ បានបន្ថែមថា ការប្រណាំងរថយន្ត Rally យ៉ាងតិច ក៏មានរយៈចម្ងាយផ្លូវ ២០០ទៅ ៥០០គីឡូម៉ែត្រដែរ។ ក្នុងកម្មវិធីប្រកួតនេះ ក្នុងនាមលោក ជាគណៈកម្មការរៀបចំចង់ផ្តល់បទពិសោធន៍ដល់កីឡាករប្រណាំងថ្មីៗ បានយល់ដឹងឲ្យកាន់តែស៊ីជម្រៅ សម្រាប់ការអានសៀវភៅបង្ហាញផ្លូវ(Road Book) ដែលជាចំណុចសំខាន់សម្រាប់ការប្រណាំង Rally ។

អ្នកជំនាញប្រណាំង Rally រូបនេះ បន្តថា កីឡាករប្រណាំង Rally «ទាំងអ្នកបើកបរ និងជំនួយការបើកបរ គឺត្រូវបានគេផ្តល់តម្លៃ និងមានភាពសំខាន់ដូចៗគ្នា ប្រសិនបើអ្នកបើក និងជំនួយការមិនស៊ីសង្វាក់គ្នា ក្នុងការរបញ្ជាយានយន្តពេលប្រកួត ក៏មិនអាចទទួលបានលទ្ធផលល្អប្រសើ រនោះទេ ពោលគឺកីឡាករទាំងពីររូបនេះ គឺមានត្រូវការគ្នាជាចំបាច់មិនអាចខ្វះដៃគូណាម្នាក់បាននោះឡើយ» ។ ហើយកីឡាករទាំង២រូប គឺមានពានរង្វាន់ និងមេដាយដូចៗគ្នា ។

ជាមួយគ្នានេះ លោក វង្ស គឹមហួត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ទីលាន ១២ម៉ូទ័រផាក ដែលជាទីលានស្តង់ដាអន្តរជាតិដំបូងគេ នៅកម្ពុជា ក្នុងកិច្ចសហការដ៏សំខាន់បង្កើតព្រឹត្តិការណ៍ប្រណាំងដណ្តើមពានរង្វាន់ សន្តិភាព លើកទី១ ឆ្នាំ២០២៣ ដើម្បីស្វែងរកអ្នកប្រណាំងឆ្នើម តំណាងអោយ ទីលាន ១២ ម៉ូទ័រផាក ត្រៀមចូលរួមប្រកួតខ្នាតអន្តរជាតិនាពេលខាងមុខទៀតផង។ លោក អះអាងថា ព្រឹត្តិការណ៍នេះកីឡាយានយន្តដ៏ធំ មានបណ្តុំច្រើនផ្នែក មិនថាប្រភេទ Rally ឬ Off Road និងកីឡាប្រណាំងម៉ូតូ បានចូលរួមអភិវឌ្ឍវិស័យកីឡាយានយន្តអោយកាន់តែរីកចំរើន ជាពិសេសសបណ្តុះបណ្តាលធនធានកីឡាយានយន្តឲ្យកាន់តែរីកច្រើន និងថែមទាំងបានជួយរួមចំណែកដល់ការអភិវឌ្ឍ នឹងទាក់ទាញវិស័យទេចរណ៍ មកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរីផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner