ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ត្រូវបានបង្ហាញមុខ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃ សុក្រ ទី ០៦ ខែមករា ឆ្នាំ ២០២៣នេះ កម្លាំង នគរបាលខណ្ឌច្បារអំពៅ បានបង្ហាញ ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ក្រោយធ្វើ ការបង្រ្កាប និងឃាត់ខ្លួន បាន យកមកសាកសួរ រហូត បញ្ចប់ នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ឃាត់ខ្លួនបាន រួមមាន ៖ ១-ឈ្មោះ ឡុង រតនៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៨A បុរីពិភថ្មីទី១ ផ្លូវលេខ៦ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ២-ឈ្មោះ ហ៊ីម ជីងហុង ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ ។ និង៣-ឈ្មោះសូត សំអាង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ទីលំនៅបច្ចុប្បន្នផ្ទះលេខ២០ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះ ឈ្មោះ រ៉េត ម៉ារី ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងរួមមាន ៖-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស-ខៀវ ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ ២០៧៧ -ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ ស-ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១JK ៥២០៦

ភស្តុតាងជារបស់ជនរងគ្រោះចាប់យករួមមាន ៖ -កាបូបយួរដៃ ពណ៌ត្នោត ក្នុងនោះមានកុំព្យូទ័រ ឡេបថប ម៉ាកDELL ពណ៌ខ្មៅចំនួន ០១ គ្រឿង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក , កាតវ៉ាក់សាំងចំនួន ០១ សន្លឹក , ប័ណ្ណសម្គាល់យានយន្តចំនួន ០១សន្លឹក

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវ បានកម្លាំងនគរបាលការិយាល័យកសាងសំណុំរឿង និងត្រៀមបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner