រាជរដ្ឋាភិបាលត្រៀមបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុក៥ ដែលទើបបង្កើតថ្មី (Video Inside)
អត្ថបទដោយ៖
Apsara Net
រាជរដ្ឋាភិបាលបានត្រៀមរៀបចំបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុកចំនួន៥ ដែលទើបនឹងបង្កើតថ្មីកន្លងមកនេះ។ រាជរដ្ឋាភិបាលទើបបានប្រកាសបង្កើតក្រុងថ្មីចំនួន៣គឺក្រុង អរិយក្សត្រ, ក្រុងសំពៅពូន ដែលស្ថិតក្នុងខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀលសែនជ័យ ក្នុងខេត្តក្រចេះ។
យោងតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន១១នាក់, ក្រុងសំពៅពូននឹងត្រូវមាន សមាជិកក្រុមប្រឹក្សាចំនួន១៩នាក់, ក្រុងឧដុង្គម៉ែជ័យនឹងមានចំនួន១៧នាក់, ស្រុកសាមគ្គីមុនីជ័យនឹងមាន១៩នាក់, ចំណែកស្រុកអូរគ្រៀងនឹងមានចំនួន១៥នាក់។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, គេបានកំណត់យកថ្ងៃទី៩ មេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ្ធ នៃការបោះឆ្នោតលើកទី១ ដើម្បីធ្វើការជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកទាំង៥នេះ។